ព្រះត្រៃបិដក ភាគ ៨១
មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត កើតឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមចិត្ត ច្រឡំ ទាំងកើតឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតឡើងជាមួយនឹងចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក។ មិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។
[៣៤៤] អង្គមគ្គ ៨ មិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ មានហេតុមិនគួរលះដោយភាវនា។ សម្មាសង្កប្បៈ មិនមានវិតក្កៈ អង្គមគ្គ ៧ ប្រកបដោយវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយវិចារៈ អង្គមគ្គ ៧ ប្រកបដោយវិចារៈក៏មាន មិនមានវិចារៈក៏មាន។ សម្មាសង្កប្បៈ ប្រកបដោយបីតិ អង្គមគ្គ ៧ ប្រកបដោយបីតិក៏មាន មិនមានបីតិក៏មាន។ សម្មាសង្កប្បៈ ច្រឡំដោយបីតិ អង្គមគ្គ ៧ ច្រឡំដោយបីតិក៏មាន មិនច្រឡំដោយបីតិក៏មាន។ សម្មាសង្កប្បៈ
ID: 637647450767455012
ទៅកាន់ទំព័រ៖