ព្រះត្រៃបិដក ភាគ ៨១
[៣៥០] ត្រង់ពាក្យថា បរិបូណ៌ដោយអាចារៈ និងគោចរ អធិប្បាយថា អាចារៈក៏មាន អនាចារៈក៏មាន។ បណ្តាអាចារៈ និងអនាចារៈនោះ អនាចារៈ តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា អនាចារៈ សូម្បីភាពនៃភិក្ខុទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា អនាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ ចិញ្ញឹមជីវិតដោយការឲ្យឫស្សីខ្លះ ឲ្យស្លឹកឈើខ្លះ ឲ្យផ្កាឈើខ្លះ ឲ្យផ្លែឈើខ្លះ ឲ្យគ្រឿងលំអិតសម្រាប់លាបខ្លះ ឲ្យឈើស្ទន់ខ្លះ ដោយភាពជាអ្នកបន្ទាបបន្ទន់កាយខ្លះ ដោយការពោលវាចាដូចជាសម្លសណ្តែកបាយខ្លះ ដោយការបីថ្នមកូនរបស់ត្រកូលខ្លះ ដោយការបម្រើត្រកូលដោយកំលាំងស្មងខ្លះ ដោយមិច្ឆាអាជីវៈណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយខ្លះ នេះហៅថា អនាចារៈ។ បណ្តាអនាចារៈ និងអាចារៈនោះ អាចារៈ តើដូចម្តេច។ ការមិនប្រព្រឹត្តិកន្លងប្រកបដោយកាយ ការមិនប្រព្រឹត្តិកន្លងប្រកបដោយវាចា ការមិនប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា អាចារៈ សូម្បីការសង្រួមក្នុងសីលទាំងអស់ ក៏ឈ្មោះថា អាចារៈ គឺ ភិក្ខុខ្លះ ក្នុងសាសនានេះ មិនចិញ្ចឹមជីវិតដោយការឲ្យឫស្សី មិនចិញ្ចឹមជីវិតដោយការឲ្យស្លឹកឈើ មិន
ID: 637647452420579624
ទៅកាន់ទំព័រ៖