ព្រះត្រៃបិដក ភាគ ៨១
ចិញ្ចឹមជីវិតដោយការឲ្យផ្កាឈើ មិនចិញ្ចឹមជីវិតដោយការឲ្យផ្លែឈើ មិនចិញ្ចឹមជីវិតដោយការឲ្យគ្រឿងលំអិតសម្រាប់លាប មិនចិញ្ចឹមជីវិតដោយការឲ្យឈើស្ទន់ មិនចិញ្ចឹមជីវិតដោយការបន្ទាបបន្ទន់កាយ មិនចិញ្ចឹមជីវិតដោយការពោលវាចាដូចជាសម្លសណ្តែកបាយ មិនចិញ្ចឹមជីវិតដោយការបីថ្នមកូនរបស់ត្រកូល មិនចិញ្ចឹមជីវិតដោយការបម្រើត្រកូលដោយកំលាំងស្មង មិនចិញ្ចឹមជីវិតដោយមិច្ឆាអាជីវៈណាមួយ ដែលព្រះពុទ្ធទ្រង់តិះដៀលហើយ នេះហៅថា អាចារៈ។ ពាក្យថា គោចរ មានសេចក្តីថា គោចរក៏មាន អគោចរក៏មាន។ បណ្តាគោចរ និងអគោចរនោះ អគោចរ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាអ្នកត្រាច់ទៅកាន់ទីនៃស្ត្រីពេស្យាខ្លះ ត្រាច់ទៅកាន់ទីនៃស្ត្រីមេម៉ាយខ្លះ ត្រាច់ទៅកាន់ទីនៃស្ត្រីក្រមុំខ្លះ ត្រាច់ទៅកាន់ទីនៃមនុស្សបណ្ឌកខ្លះ ត្រាច់ទៅកាន់ទីនៃភិក្ខុនីខ្លះ ត្រាច់ទៅកាន់រោងសុរាខ្លះ ជាអ្នកច្រឡូកច្រឡំដោយពួកស្តេច ដោយពួកមហាមាត្ររបស់ស្តេច ដោយពួកតិរ្ថិយ ដោយពួកសាវ័ករបស់តិរិ្ថយ ឬដោយការច្រឡូកច្រឡំនឹងគ្រហស្ថមិនសមគួរ មួយទៀត ត្រកូលណាដែលមិនមានសទ្ធា មិនជ្រះថ្លា មិនមែនជាអណ្តូង ជាអ្នកជេរប្រទេចផ្តាសា មិនប្រាថ្នាសេចក្តីចំរើន មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្តីសប្បាយ មិនប្រាថ្នាសេចក្តីក្សេមចាកយោគៈ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ ភិក្ខុនោះ
ID: 637647452616204580
ទៅកាន់ទំព័រ៖