ព្រះត្រៃបិដក ភាគ ៨១
[២៥៣] ត្រង់ពាក្យថា មានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ អធិប្បាយថា ភាពនៃបុគ្គលអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយក៏មាន ភាពនៃបុគ្គលអ្នកមានទ្វារមិនគ្រប់គ្រង ក្នុងឥន្រ្ទិយទាំងឡាយក៏មាន។ បណ្តាធម៌ទាំងនោះ ភាពនៃបុគ្គលអ្នកមានទ្វារមិនគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែកហើយ ជាអ្នកកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលជាអ្នកមិនសង្រួមចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមចក្ខុន្រ្ទិយនោះ មិនរក្សាចក្ខុឥន្រ្ទិយ មិនដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ លិទ្ធភ្លក្សរស់ដោយអណ្តាត។បេ។ ពាល់ត្រូវផ្សព្វដោយកាយ។បេ។ ដឹងច្បាស់នូវធម៌ដោយចិត្តហើយ ជាអ្នកកាន់យកនូវនិមិត្ត ជាអ្នកកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គលជាអ្នកមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួមមនិន្រ្ទិយនោះ មិនរក្សាមនិន្រ្ទិយ មិនដល់នូវការសង្រួមក្នុងមនិន្រ្ទិយ ការមិនថែទាំ មិនគ្រប់គ្រង មិនរក្សា មិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះ ណា
ID: 637647453257142075
ទៅកាន់ទំព័រ៖