ព្រះត្រៃបិដក ភាគ ៨១

ប្រកប​ព្រមដោយ​ភាព​នៃ​ខ្លួន​ជា​អ្នកមាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មាន​ទ្វារ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។
 [៣៥៤] ត្រង់​ពាក្យ​ថា អ្នកដឹង​ប្រមាណ​ក្នុង​ភោជន អធិប្បាយ​ថា ការ​ដឹង​ប្រមាណ ក្នុង​ភោជន​ក៏​មាន ការ​មិនដឹង​ប្រមាណ​ក្នុង​ភោជន​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ការ​មិនដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ មិនបាន​ពិចារណា​ដោយ​ឧបាយ ហើយ​បរិភោគ​អាហារ ដើម្បី​លេង ដើម្បី​ស្រវឹង ដើម្បី​ប្រដាប់ ដើម្បី​ស្អិតស្អាង សេចក្តី​មិន​សន្តោស សេចក្តី​មិនដឹង​ប្រមាណ សេចក្តី​មិន​ពិចារណា ក្នុង​ភោជន​នោះ​ណា នេះ​ហៅថា ការ​មិនដឹង​ប្រមាណ​ក្នុង​ភោជន។ បណ្តា​ធម៌​ទាំងនោះ ការ​ដឹង​ប្រមាណ​ក្នុង​ភោជន តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ពិចារណា​ដោយ​ឧបាយ ហើយ​បរិភោគ​អាហារ មិនមែន​ដើម្បី​លេង មិនមែន​ដើម្បី​ស្រវឹង មិនមែន​ដើម្បី ប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង (គឺ​បរិភោគ) ដើម្បី​តាំងនៅ​នៃ​កាយ​នេះ ដើម្បី​ញុំាង​ជីវិត​ឲ្យ​ប្រព្រឹត្តទៅ ដើម្បី​កំចាត់​បង់​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ព្រហ្មចារ្យ គឺ​អាត្មាអញ នឹង​បន្ទោបង់​វេទនា​ចាស់​ផង នឹង​ញុំាង​វេទនា​ថ្មី​មិន​ឲ្យ​កើតឡើង​ផង ការ​ត្រាច់​ទៅ​ក្តី សេចក្តី​មិន​មានទោស
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637647453705267522
ទៅកាន់ទំព័រ៖