ព្រះត្រៃបិដក ភាគ ៨១

មាន​មិន​ច្រអូស​កាយ​ជាដើម​ក្តី កិរិយា​នៅជា​សុខ (ដោយ​ឥរិយាបថ​ទាំង ៤) ក្តី នឹង​មានដល់​អាត្មាអញ សេចក្តី​សន្តោស សេចក្តី​ដឹង​ប្រមាណ សេចក្តី​ពិចារណា​ក្នុង​ភោជន​នោះ​ណា នេះ​ហៅថា ការ​ដឹង​ប្រមាណ​ក្នុង​ភោជន។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រកប​ព្រមដោយ​សេចក្តី​ដឹង​ប្រមាណ​ក្នុង​ភោជន​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា អ្នកដឹង​ប្រមាណ​ក្នុង​ភោជន។
 [៣៥៥] ចុះ​ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ ក្នុង​ការ​ព្យាយាម​ជា​គ្រឿង​ភ្ញាក់រឭក ក្នុង​ពេលមុន​រាត្រី និង​ក្រោយ​រាត្រី តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ ញុំាង​ចិត្ត​ឲ្យ​ស្អាត ចាក​ធម៌​ទាំងឡាយ​ដែល​រារាំង ដោយ​ការ​ដើរទៅ​មក ដោយ​ការ​អង្គុយ អស់​មួយថ្ងៃ ញុំាង​ចិត្ត​ឲ្យ​ស្អាត ចាក​ធម៌​ទាំងឡាយ​ដែល​រារាំង ដោយ​ការ​ដើរទៅ​មក ដោយ​ការ​អង្គុយ អស់​បឋមយាម​នៃ​រាត្រី សម្រេច​សីហសេយ្យា​ដោយ​ចំហៀង​ខាងស្តាំ អស់​មជ្ឈិមយាម​នៃ​រាត្រី តម្រួត​ជើង​ដោយ​ជើង ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន ធ្វើ​ទុក​ក្នុងចិត្ត​ចំពោះ​ឧដ្ឋានសញ្ញា ហើយ​ក្រោក​ក្នុង​បច្ឆិមយាម​នៃ​រាត្រី ញុំាង​ចិត្ត​ឲ្យ​ស្អាត​ចាក​ធម៌​ទាំងឡាយ ដែល​រារាំង​ដោយ​ការ​ដើរ ដោយ​ការ​អង្គុយ ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ ក្នុង​ការ​ព្យាយាម​ជា​គ្រឿង​ភ្ញាក់រឭក ក្នុង​ពេលមុន​រាត្រី និង​ក្រោយ​រាត្រី យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 637647453940110963
ទៅកាន់ទំព័រ៖