ព្រះត្រៃបិដក ភាគ ៨១
[៣៥៦] ត្រង់ពាក្យថា ជាប់មិនដាច់ បានដល់ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សេចក្តីព្យាយាមត្រូវ ប្រព្រឹត្តទៅក្នុងចិត្ត។ ពាក្យថា ចាស់ក្លា បានដល់បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សេចក្តីយល់ត្រូវ។
[៣៥៧] ត្រង់ពាក្យថា ប្រកបរឿយៗ ក្នុងការព្យាយាមចម្រើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ដឹង មានសេចក្តីថា បណ្តាធម៌ទាំងនោះ ពួកធម៌ជាចំណែកនៃការត្រាស់ដឹង តើដូចម្តេច។ ពោជ្ឈង្គ ៧ គឺ សតិសម្ពោជ្ឈង្គ ធម្មវិចយសម្ពោជ្ឈង្គ វីរិយសម្ពោជ្ឈង្គ បីតិសម្ពោជ្ឈង្គ បស្សទ្ធិសម្ពោជ្ឈង្គ សមាធិសម្ពោជ្ឈង្គ ឧបេក្ខាសម្ពោជ្ឈង្គ នេះហៅថា ធម៌ជាចំណែកនៃការត្រាស់ដឹង ភិក្ខុគប់រក អប់រំ ធ្វើឲ្យច្រើន ចំពោះពួកធម៌ជាចំណែកនៃការត្រាស់ដឹងទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ប្រកបរឿយៗ ក្នុងការព្យាយាម ចំរើននូវធម៌ទាំងឡាយ ជាចំណែកនៃការត្រាស់ដឹង។
[៣៥៨] ចុះភិក្ខុជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរទៅមុខ និងការដើរថយក្រោយ ធ្វើសេចក្តីដឹងខ្លួនក្នុងការក្រឡេកមើលទៅមុខ និងការក្រឡេកមើលទៅទិសផ្សេងៗ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបត់ដៃជើង និងការលាតដៃជើង ធ្វើសេចក្តីដឹងខ្លួន ក្នុងការទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ
ID: 637647454291204679
ទៅកាន់ទំព័រ៖