ព្រះត្រៃបិដក ភាគ ៨១

ណា នេះ​ហៅថា អវិជ្ជា។ បណ្តា​បច្ច​យា​ការ​ទាំងនោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ តើ​ដូចម្តេច។ ចេតនា ការ​សន្សំ ភាព​នៃ​ការ​សន្សំ (នូវ​អារម្មណ៍) ណា នេះ​ហៅថា សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្តៈ សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ ណា នេះ​ហៅថា វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ នាម និង​រូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ នាម​ក៏​មាន រូប​ក៏​មាន។ បណ្តា​នាម និង​រូប​ទាំងនោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម។ បណ្តា​នាម និង​រូប​ទាំងនោះ រូប តើ​ដូចម្តេច។ ការ​សន្សំ​នៃ​ចក្ខា​យតនៈ ការ​សន្សំ​នៃ​សោ​តាយ​នៈ ការ​សន្សំ​នៃ​ឃានាយតនៈ ការ​សន្សំ​នៃ​ជិវ្ហាយតនៈ ការ​សន្សំ​នៃ​កាយាយតនៈ ឬក៏​រូប​ដទៃ​ណា ដែល​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ មានចិត្តជា​សមុដ្ឋាន នេះ​ហៅថា រូប។ នាម​នេះ​ផង រូប​នេះ​ផង នេះ​ហៅថា នាម និង​រូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។ អធិប្បាយ​ត្រង់​ពាក្យ​ថា អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ នាម​ក៏​មាន
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637647385164265375
ទៅកាន់ទំព័រ៖