ព្រះត្រៃបិដក ភាគ ៨១

 [៣៦១] ត្រង់​ពាក្យ​ថា គប់​រក គឺ​ភិក្ខុ រមែង​គប់​រក ឈម​ទៅ ចូលចិត្ត អាស្រ័យ ពឹងពាក់ ចំពោះ​សេនាសនៈ​ដ៏​ស្ងាត់​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា គប់​រក។
 [៣៦២] ត្រង់​ពាក្យ​ថា ព្រៃ គឺ ទី​ទាំងអស់​នុ៎ះ ដែល​ចេញផុត​អំពី​សសរ​គោល​ខាងក្រៅ ឈ្មោះថា ព្រៃ។
 [៣៦៣] ត្រង់​ពាក្យ​ថា គល់ឈើ គឺ​គល់ឈើ​ហ្នឹងឯង។ ភ្នំ គឺ​ភ្នំ​ប្រាកដ​មែន។ ជ្រោះ គឺ​ជ្រោះ​ប្រាកដ​មែន។ គុហា​ភ្នំ គឺ​គុហា​ភ្នំ​ប្រាកដ​មែន។ ព្រៃស្មសាន គឺ​ព្រៃស្មសាន​ប្រាកដ មែន។ ទីវាល គឺទី​វាល​ប្រាកដ​មែន។ គំនរចំបើង គឺ​គំនរចំបើង​ប្រាកដ​មែន។
 [៣៦៤] ពាក្យ​ថា ព្រៃ​ញាតស្បាត​នុ៎ះ ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​ឆ្ងាយ។ ពាក្យ​ថា ព្រៃ​ញាតស្បាត នុ៎ះ​ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​ជា​ដងព្រៃ។ ពាក្យ​ថា ព្រៃ​ញាតស្បាត នុ៎ះ​ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​គួរខ្លាច។ ពាក្យ​ថា ព្រៃ​ញាតស្បាត នុ៎ះ​ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​ប្រកបដោយ​សេចក្តី​ព្រឺរោម។ ពាក្យ​ថា ព្រៃ​ញាតស្បាត នុ៎ះ​ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​មាន​ក្នុង​ទីបំផុត។ ពាក្យ​ថា​ព្រៃ​ញាតស្បាត នុ៎ះ​ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​មិនមែន​ជា​ឧបចារៈ​របស់​មនុស្ស។ ពាក្យ​ថា ព្រៃ​ញាតស្បាត នុ៎ះ​ជា​ឈ្មោះ​នៃ​សេនាសនៈ​ទាំងឡាយ ដែល​បុគ្គល​សម្ងំ​នៅ​បាន​ដោយ​ក្រ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637647455292610850
ទៅកាន់ទំព័រ៖