ព្រះត្រៃបិដក ភាគ ៨១

 [៣៧០] ត្រង់​ពាក្យ​ថា តំ​កល់​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក (កម្មដ្ឋាន) សេចក្តី​ថា បណ្តា​ធម៌​ទាំងនោះ សតិ តើ​ដូចម្តេច។ ការ​រលឹក ការ​នឹកឃើញ។បេ។ សេចក្តី​រលឹក​ត្រូវ ណា នេះ​ហៅថា សតិ សតិ​នេះ ដែល​បុ​គ្គ​លតំ​កល់​ទុក​ហើយ តាំង​ទុក​ល្អ​ហើយ ត្រង់​ទីបំផុត​នៃ​ច្រមុះ​ក្តី ត្រង់​និមិត្ត​នៃ​មាត់​ក្តី ព្រោះហេតុនោះ ទើប​ពោល​ថា តំ​កល់​សតិ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក (កម្មដ្ឋាន)។
 [៣៧១] ត្រង់​ពាក្យ​ថា លះបង់​អភិជ្ឈា​ក្នុង​លោក មាន​សេចក្តី​ថា បណ្តា​ធម៌​ទាំងនោះ អភិជ្ឈា តើ​ដូចម្តេច។ តម្រេក តម្រ​កខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត​ណា នេះ​ហៅថា អភិជ្ឈា។ បណ្តា​ធម៌​ទាំងនោះ លោក តើ​ដូចម្តេច។ ឧបាទានក្ខន្ធ​ទាំង ៥ ឈ្មោះថា លោក នេះ​ហៅថា លោក។ អភិជ្ឈា​នេះ ជា​ធម្មជាតិ​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ក្នុង​លោក​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា លះបង់​អភិជ្ឈា​ក្នុង​លោក។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637647455890110971
ទៅកាន់ទំព័រ៖