ព្រះត្រៃបិដក ភាគ ៨១
[៣៧៩] ត្រង់ពាក្យថា លះបង់ថីនៈ និងមិទ្ធៈ សេចក្តីថា ថីនៈ ក៏មាន មិទ្ធៈក៏មាន។ បណ្តាធម៌ទាំងនោះ ថីនៈ តើដូចម្តេច។ ភាពនៃចិត្តមិនស្រួល ភាពនៃចិត្តមិនគួរដល់ភាវនា កម្ម អាការក្រាញ អាការកៀចក្រាញ ការរួញរា អាការរួញរា ភាពនៃចិត្តរួញរា ការរួញ ថយ អាការរួញថយ ភាពនៃចិត្តរួញថយណា នេះហៅថា ថីនៈ។ បណ្តាធម៌ទាំងនោះ មិទ្ធៈ តើដូចម្តេច។ ភាពនៃកាយមិនស្រួល ភាពនៃកាយមិនគួរដល់ភាវនាកម្ម សេចក្តីងងុយ ការងោកងក់ ការរលត់សូន្យខាងក្នុង ការជ្រប់ចុះ ការលក់ ការស្រពោនចុះ ការលក់ស៊ប់ អាការលក់ ភាពនៃការលក់ណា នេះហៅថា មិទ្ធៈ។ ថីនៈនេះផង មិទ្ធៈនេះផង ជាធម្មជាតិស្ងប់រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា លះបង់ថីនៈ និងមទ្ធៈ។
[៣៨០] ពាក្យថា ជាអ្នកប្រាសចាក ថីនៈ និងមិទ្ធៈ ដូច្នេះ ព្រោះភាពនៃថីនៈនិងមិទ្ធៈនោះ លោកលះបង់ ខ្ជាក់ចេញ រួចស្រឡះ បន្សាត់បង់ រលាស់ចេញ បន្សាត់បង់ ទាំងរលាស់ចេញអស់ហើយ ព្រោះហេតុនោះ ទើបពោលថា ជាអ្នកប្រាសចាកថីនៈនិងមិទ្ធៈ។ ពាក្យថា សម្រេចឥរិយាបថ។បេ។ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
ID: 637647456945736014
ទៅកាន់ទំព័រ៖