ព្រះត្រៃបិដក ភាគ ៨១

រូប​ក៏​មាន។ បណ្តា​នាម និង​រូប​នោះ នាម តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ហៅថា នាម។ បណ្តា​នាម និង​រូប​នោះ រូប តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ​ប្រព្រឹត្តទៅ ព្រោះ​អាស្រ័យ​នូវ​រូប​ណា នេះ​ហៅថា​រូប។ នាម​នេះឯង រូប​នេះឯង នេះ​ហៅថា នាម និង​រូប។ បណ្តា​បច្ច​យា​ការ​ទាំងនោះ អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ តើ​ដូចម្តេច។ ចិត្តៈ សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ ណា នេះ​ហៅថា អាយតនៈ​ទី ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ។ បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ​ទី ៦ ជា​បច្ច័យ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា នេះ​ហៅថា ផស្សៈ​កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ។បេ។ ព្រោះហេតុនោះ ទើប​លោក​ថា ហេតុ​ជាទី​កើតឡើង​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ រមែង​មាន​ដោយ​អាការ​យ៉ាងនេះ។
 [៥៥] ក្នុង​សម័យ​នោះ សង្ខារ​កើតមាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ វិញ្ញាណ​កើតមាន ព្រោះ​សង្ខារ​ជា​បច្ច័យ នាម និង​រូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ អាយតនៈ ៦ កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ ផស្សៈ​កើតមាន ព្រោះ​អាយតនៈ ៦ ជា​បច្ច័យ វេទនា​កើតមាន ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើតមាន ព្រោះ​វេទនា​ជា​បច្ច័យ
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637647385405672040
ទៅកាន់ទំព័រ៖