ព្រះត្រៃបិដក ភាគ ៨១

បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អា​រម្ម​ណ៌ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត។ ភិ​ក្ខុញុំាំង​ចិត្ត​នេះ​ឲ្យ​ស្អាត ឲ្យ​បរិសុទ្ធ ឲ្យ​ផូរផង់ ឲ្យ​រួច ឲ្យ​រួច​ស្រឡះ ឲ្យ​របូត​ចេញ ចាក​ថី​នៈ និង​មិទ្ធៈ​នេះ ព្រោះហេតុនោះ ទើប ពោល​ថា ជម្រះចិត្ត​ឲ្យ​ស្អាត ចាក​ថី​នៈ និង​មិទ្ធៈ។
 [៣៨៤] ត្រង់​ពាក្យ​ថា លះបង់​ឧទ្ធច្ចៈ និង​កុក្កុ​ច្ចៈ សេចក្តី​ថា ឧទ្ធច្ចៈ​ក៏​មាន កុក្កុ​ច្ចៈ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ឧទ្ធច្ចៈ តើ​ដូចម្តេច។ សេចក្តី​អណ្តែត​អណ្តូង​នៃ​ចិត្ត ការ​មិន​ស្ងប់​រម្ងាប់ ការ​រាយមាយ​នៃ​ចិត្ត ភាព​នៃ​ចិត្ត​ភ្ញាក់ផ្អើល​ណា នេះ​ហៅថា ឧទ្ធច្ចៈ។ បណ្តា​ធម៌​ទាំងនោះ កុក្កុ​ច្ចៈ តើ​ដូចម្តេច។ សេចក្តី​សំគាល់​ថា​គួរ​ក្នុង​វត្ថុ​ដែល​មិន​គួរ សំគាល់​ថា​មិន​គួរ​ក្នុង​វត្ថុ​ដែល​គួរ សំគាល់​ថា​ជា​ទោស​ក្នុង​វត្ថុ​ដែល​មិន​មានទោស សំគាល់​ថា​មិន​មានទោស​ក្នុង​វត្ថុ​ដែល​ជា​ទោស សេចក្តី​រពឹស អាការ​រពឹស ភាព​នៃ​ចិត្ត​រពឹស សេចក្តី​ក្តៅក្រហាយ នៃ​ចិត្ត សេច​ក្តី​សាំ​ញុំាំ​នៃ​ចិត្ត ណា នេះ​ហៅថា កុក្កុ​ច្ចៈ។ ឧទ្ធច្ចៈ​នេះ​ផង កុក្កុ​ច្ច​នេះ​ផង ជា​ធម៌​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ព្រោះហេតុនោះ ទើប​ពោល​ថា លះបង់​ឧទ្ធច្ចៈ និង​កុក្កុ​ច្ចៈ។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637648162471778825
ទៅកាន់ទំព័រ៖