ព្រះត្រៃបិដក ភាគ ៨១

 [៣៨៥] ពាក្យ​ថា ជា​អ្នក​មិន​រាយមាយ​ដូច្នេះ ព្រោះ​ភាព​នៃ​ឧទ្ធច្ចៈ និង​កុក្កុ​ច្ចៈ​នោះ លោក​លះបង់ ខ្ជាក់​ចេញ រួច​ស្រឡះ បន្សាត់​បង់ រលាស់ចោល ព្រោះហេតុនោះ ទើប​ពោល​ថា ជា​អ្នក​មិន​រាយមាយ។
 [៣៨៦] ត្រង់​ពាក្យ​ថា សម្រេច​ឥរិយាបថ គឺ សម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេច​ឥរិយាបថ។
 [៣៨៧] ត្រង់​ពាក្យ​ថា ខាងក្នុង​សន្តាន បាន​ដល់​ធម្មជាត​ដែល​ជាក់ច្បាស់​ខាងក្នុង​សន្តាន។ ពាក្យ​ថា មានចិត្ត​ស្ងប់​រម្ងាប់ សេចក្តី​ថា បណ្តា​ពាក្យ​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ ណា នេះ​ហៅថា ចិត្ត ចិត្ត​នេះ ជា​ធម្មជាត​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ ខាងក្នុង​សន្តាន ព្រោះហេតុនោះ ទើប​ពោល​ថា មានចិត្ត​ស្ងប់​រម្ងាប់​ខាងក្នុង​សន្តាន។
 [៣៨៨] ត្រង់​ពាក្យ​ថា ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​ឧទ្ធច្ចៈ និង​កុក្កុ​ច្ចៈ សេចក្តី​ថា ឧទ្ធច្ចៈ ក៏​មាន កុក្កុ​ច្ចៈ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ឧទ្ធច្ចៈ តើ​ដូចម្តេច។ សេចក្តី​អណ្តែត អណ្តូង​នៃ​ចិត្ត ការ​មិន​ស្ងប់​រម្ងាប់ ការ​រាយមាយ​នៃ​ចិត្ត ភាព​នៃ​ចិត្ត​ភ្ញាក់ផ្អើល​ណា នេះ ហៅថា ឧទ្ធច្ចៈ។ បណ្តា​ធម៌​ទាំងនោះ កុក្កុ​ច្ចៈ តើ​ដូចម្តេច។ សេចក្តី​សំគាល់​ថា​គួរ ក្នុង​វត្ថុ​ដែល​មិន​គួរ។បេ។
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 637648162811935103
ទៅកាន់ទំព័រ៖