ព្រះត្រៃបិដក ភាគ ៨១

ភិក្ខុ​ជា​អ្នក​ស្ងាត់​ចាក​កាម​ទាំងនេះ​ផង ចាក​អកុសលធម៌​ទាំងនេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ដោយ​ប្រការ​ដូច្នេះ។
 [៣៩៨] ត្រង់​ពាក្យ​ថា ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ មាន​សេចក្តី​ថា វិតក្កៈ​ក៏​មាន វិចារៈ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ វិតក្កៈ តើ​ដូចម្តេច។ ការ​ត្រិះរិះ ការ​រិះគិត តម្រិះ រំពឹង ជញ្ជឹង ការ​លើកឡើង​នូវ​ចិត្ត សម្មាសង្កប្បៈ​ណា នេះ​ហៅថា វិតក្កៈ។ បណ្តា​ធម៌​ទាំងនោះ វិចារៈ តើ​ដូចម្តេច។ ការត្រួតត្រា ពិចារណា ពិ​ចារ​ណា​រឿយៗ ពិនិត្យមើល សម្រឹង​រឿយៗនៃ​ចិត្ត សង្កេត​ឃើ​ញរឿយៗនៃ​ចិត្ត​ណា នេះ​ហៅថា វិចារៈ។ ភិក្ខុ​ជា​អ្នក​ព្រមព្រៀង។បេ។ ប្រក​មព្រមដោយ​វិតក្កៈ​នេះ​ផង ដោយ​វិចារៈ​នេះ​ផង ព្រោះហេតុនោះ ទើប​ពោល​ថា ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ ដោយ​ប្រការ​ដូច្នេះ។
 [៣៩៩] ត្រង់​ពាក្យ​ថា កើត​ក្នុង​វិវេក គឺ វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា នៃ​ចិត្ត ធម៌​ទាំងនោះ កើត ដុះដាល លូតលាស់ ចម្រើន កើត​ប្រាកដ ក្នុង​វិវេក​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា កើត​ក្នុង​វិវេក។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637648164054903829
ទៅកាន់ទំព័រ៖