ព្រះត្រៃបិដក ភាគ ៨១

 [៤០៤] ត្រង់​ពាក្យ​ថា សម្រេច​ឥរិយាបថ គឺ​សម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេច​ឥរិយាបថ។
 [៤០៥] ត្រង់​ពាក្យ​ថា ព្រោះ​រម្ងាប់​នូវ​វិតក្កៈ និង​វិចារៈ សេចក្តី​ថា វិតក្កៈ​ក៏​មាន វិចារៈ​ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ វិតក្កៈ តើ​ដូចម្តេច។ ការ​ត្រិះរិះ ការ​រិះគិត។បេ។ សម្មាសង្កប្បៈ​ណា នេះ​ហៅថា វិតក្កៈ។ បណ្តា​ធម៌​ទាំងនោះ វិចារៈ តើ​ដូចម្តេច។ ការត្រួតត្រា ពិចារណា ពិ​ចារ​ណា​រឿយៗ ពិនិត្យមើល សម្រឹង​រឿយៗនៃ​ចិត្ត សង្កេត​ឃើ​ញរឿយៗនៃ​ចិត្ត​ណា នេះ​ហៅថា វិចារៈ។ វិតក្កៈ​នេះ​ផង វិចារៈ​នេះ​ផង ជា​ធម៌​ស្ងប់​រម្ងាប់ រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីន​ហោច រីងស្ងួត ធ្វើឲ្យ​អស់​ទៅ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រោះ​រម្ងាប់​នូវ​វិតក្កៈ និង​វិចារៈ ដោយ​ប្រការ​ដូច្នេះ។
 [៤០៦] ត្រង់​ពាក្យ​ថា ខាងក្នុង​សន្តាន គឺ​ជាក់ច្បាស់​ខាងក្នុង​សន្តាន។ ពាក្យ​ថា ជ្រះថ្លា​ស៊ប់ គឺ សទ្ធា អាការ​ជឿ អាការ​ចុះចិត្តស៊ប់ សេចក្តី​ជ្រះថ្លា​ក្រៃលែង។
 [៤០៧] ត្រង់​ពាក្យ​ថា មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក បាន​ដល់ ការឋិតនៅ​នៃ​ចិត្ត។បេ។ សម្មាសមាធិ។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637648164707091311
ទៅកាន់ទំព័រ៖