ព្រះត្រៃបិដក ភាគ ៨១
បណ្តាធម៌ទាំងនោះ សុខ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត។បេ។ សុខវេទនា នេះហៅថា សុខ។ សុខនេះ ជាធម្មជាតិប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំ ប្រកបដោយបីតិនេះ ព្រោះហេតុនោះ ទើបពោលថា បីតិ និងសុខ។
[៤១១] ត្រង់ពាក្យថា ទុតិយៈ គឺគំរប់ពីរ ដោយលំដាប់នៃកិរិយារាប់ បុគ្គលចូលកាន់ឈានទីពីរនេះ ព្រោះហេតុនោះ ទើបឈ្មោះថា ទុតិយៈ។
[៤១២] ត្រង់ពាក្យថា ឈាន គឺ សេចក្តីជ្រះថ្លាស៊ប់ បីតិ សុខ ឯកគ្គតានៃចិត្ត។
[៤១៣] ត្រង់ពាក្យថាចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវទុតិយជ្ឈាន។
[៤១៤] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤១៥] ត្រង់ពាក្យថា ព្រោះនឿយណាយចាកបីតិ សេចក្តីថា បណ្តាធម៌ទាំងនោះ បីតិ តើដូចម្តេច។ សេចក្តីឆ្អែតចិត្ត រីករាយ សប្បាយ ស្រស់ស្រាយ ស្រស់បស់ ញញឹម ត្រេកអរ អណ្តែតអណ្តូង ភាពនៃចិត្តត្រេកអរណា នេះហៅថា បីតិ បីតិនេះ ជាធម្មជាតស្ងប់រម្ងាប់
ID: 637648165393185113
ទៅកាន់ទំព័រ៖