ព្រះត្រៃបិដក ភាគ ៨១
រលត់ ខ្ចាត់ចេញ វិនាស សាបសូន្យ ខូចខាត ហីនហោច រីងស្ងួត ធ្វើឲ្យអស់ទៅ ព្រោះហេតុនោះ ទើបពោលថា ព្រោះនឿយណាយចាកបីតិ។
[៤១៦] ត្រង់ពាក្យថា ប្រកបដោយឧបេក្ខា សេចក្តីថា បណ្តាធម៌ទាំងនោះ ឧបេក្ខា តើដូចម្តេច។ ការព្រងើយកន្តើយ អាការព្រងើយកន្តើយ អាការសំឡឹងឃើញជាក់ ភាពនៃចិត្តជាកណ្តាលណា នេះហៅថា ឧបេក្ខា បុគ្គលជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយឧបេក្ខានេះ ព្រោះហេតុនោះ ទើបពោលថា ប្រកបដោយឧបេក្ខា។
[៤១៧] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤១៨] ត្រង់ពាក្យថា មានស្មារតី ដឹងខ្លួន។បេ។ បណ្តាពាក្យទាំងនោះ ស្មារតី តើដូចម្តេច។ ការរលឹក ការនឹកឃើញ។បេ។ ការរលឹកត្រូវណា នេះហៅថា ស្មារតី។ បណ្តាពាក្យទាំងនោះ ការដឹងខ្លួន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការសង្កេតនូវធម៌ សេចក្តីឃើញត្រូវណា នេះហៅថា ការដឹងខ្លួន។ បុគ្គលជាអ្នកព្រមព្រៀង។បេ។ ប្រកបព្រមដោយស្មារតីនេះផង ដោយការដឹងខ្លួននេះផង ព្រោះហេតុនោះ ទើបពោលថា មានស្មារតីដឹងខ្លួន។
ID: 637648165735372528
ទៅកាន់ទំព័រ៖