ព្រះត្រៃបិដក ភាគ ៨១

 [៤២៨] ត្រង់​ពាក្យ​ថា មិនជា​ទុក្ខ មិនជា​សុខ គឺ​សេចក្តី​ត្រេកអរ​ក៏​មិនមែន សេចក្តី​មិន​ត្រេកអរ​ក៏​មិនមែន ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិនជា​ទុក្ខ មិនជា​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស អទុ​ក្ខម​សុខវេទនា ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា ព្រោះហេតុនោះ ទើប​ពោល​ថា មិនជា​ទុក្ខ មិនជា​សុខ។
 [៤២៩] ត្រង់​ពាក្យ​ថា មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា សេចក្តី​ថា បណ្តា​ធម៌​ទាំងនោះ ឧបេក្ខា តើ​ដូចម្តេច។ ការ​ព្រងើយកន្តើយ អាការ​ព្រងើយកន្តើយ អាការ​សំឡឹង​ឃើញ​ជាក់ ភាព​នៃ​ចិត្ត​តាំងនៅ​ជា​កណ្តាល​ណា នេះ​ហៅថា ឧបេក្ខា។ បណ្តា​ពាក្យ​ទាំងនោះ សតិ តើ​ដូចម្តេច។ ការ​រឭក រឭក​ឃើញ។បេ។ ការ​រឭក​ត្រូវ​ណា នេះ​ហៅថា សតិ។ សតិ​នេះ ជា​ធម្មជាតិ​របើក បរិសុទ្ធ ផូរផង់ ដោយ​ឧបេក្ខា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មានសតិ​ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា។
 [៤៣០] ត្រង់​ពាក្យ​ថា ចតុ​ត្ថៈ គឺ ជា​គំរប់ ៤ ដោយលំដាប់​នៃ​កិរិយា​រាប់ បុគ្គល​ចូលកាន់​ឈាន​ទី ៤ នេះ ព្រោះហេតុនោះ ទើប​ឈ្មោះថា ចតុ​ត្ថៈ។
 [៤៣១] ត្រង់​ពាក្យ​ថា ឈាន គឺ ឧបេក្ខា សតិ ឯកគ្គតា​នៃ​ចិត្ត។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637648167188185095
ទៅកាន់ទំព័រ៖