ព្រះត្រៃបិដក ភាគ ៨១
[៤៣២] ត្រង់ពាក្យថា ចូល គឺការបាន ការបានចំពោះ ការដល់ ការដល់ព្រម ការពាល់ត្រូវ ការធ្វើឲ្យជាក់ច្បាស់ ការបំពេញនូវចតុត្ថជ្ឈាន។
[៤៣៣] ត្រង់ពាក្យថា សម្រេចឥរិយាបថ គឺសម្រេច។បេ។ សម្រាកនៅ ព្រោះហេតុនោះ ទើបពោលថា សម្រេចឥរិយាបថ។
[៤៣៤] ត្រង់ពាក្យថា ព្រោះកន្លងរូបសញ្ញាដោយសព្វគ្រប់ សេចក្តីថា បណ្តាធម៌ទាំងនោះ រូបសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃការសំគាល់ណា របស់បុគ្គលអ្នកចូលកាន់រូបសមាបត្តិក្តី របស់បុគ្គលអ្នកប្រកប (ដោយរូបសមាបត្តិ) ក្តី របស់បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន (ដោយរូបាវចរសមាបត្តិ) ក្តី នេះហៅថា រូបសញ្ញា បុគ្គលកន្លង ប្រព្រឹត្តកន្លង ឈានកន្លង នូវរូបសញ្ញាទាំងនេះ ព្រោះហេតុនោះ ទើបពោលថា ព្រោះកន្លងរូបសញ្ញាដោយសព្វគ្រប់។
[៤៣៥] ត្រង់ពាក្យថា ព្រោះវិនាសទៅនៃបដិឃសញ្ញាទាំងឡាយ សេចក្តីថា បណ្តាធម៌ទាំងនោះ បដិឃសញ្ញា តើដូចម្តេច។ រូបសញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា នេះហៅថា
ID: 637648167513966309
ទៅកាន់ទំព័រ៖