ព្រះត្រៃបិដក ភាគ ៨១

 [៤៣៨] ត្រង់​ពាក្យ​ថា អាកាសានញ្ចាយតនៈ បាន​ដល់​ពួក​ធម៌ គឺ​ចិត្ត និង​ចេតសិក របស់​បុគ្គល​អ្នក​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ក្តី របស់​បុគ្គល​អ្នក​ប្រកប (ដោយ​អាកាសានញ្ចាយតន​ជ្ឈាន) ក្តី របស់​បុគ្គល​អ្នក​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន (ដោយ​អាកាសានញ្ចាយតន​ជ្ឈាន) ក្តី។
 [៤៣៩] ត្រង់​ពាក្យ​ថា ចូល គឺ​ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ ការ​ធ្វើឲ្យ​ជាក់ច្បាស់ ការ​បំពេញ​នូវ​អាកាសានញ្ចាយតន​ជ្ឈាន។
 [៤៤០] ត្រង់​ពាក្យ​ថា សម្រេច​ឥរិយាបថ គឺ​សម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេច​ឥរិយាបថ។
 [៤៤១] ត្រង់​ពាក្យ​ថា ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ដោយ​ប្រការ​ទាំងពួង គឺ​ភិក្ខុ​ជា​អ្នក​កន្លង ប្រព្រឹត្ត​កន្លង ឈាន​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង។
 [៤៤២] ត្រង់​ពាក្យ​ថា វិញ្ញាណ​មិន​មាន​ទីបំផុត គឺ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត ចំពោះ​អាកាស​នោះ​ឯង ដែល​ពាល់ត្រូវ​ដោយ​វិញ្ញាណ ផ្សាយ​ទៅកាន់​ទី​មិន​មាន​ទីបំផុត ព្រោះហេតុនោះ ទើប​ពោល​ថា វិញ្ញាណ​មិន​មាន​ទីបំផុត។
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637648168212247903
ទៅកាន់ទំព័រ៖