ព្រះត្រៃបិដក ភាគ ៨១

 [៤៤៨] ត្រង់​ពាក្យ​ថា អា​កិ​ញ្ចញ្ញា​យតនៈ បាន​ដល់​ពួក​ធម៌ គឺ​ចិត្ត និង​ចេតសិក របស់​បុគ្គល​អ្នក​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ក្តី របស់​បុគ្គល​អ្នក​ប្រកប (ដោយ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន) ក្តី របស់​បុគ្គល​អ្នក​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន (ដោយ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន) ក្តី។
 [៤៤៩] ត្រង់​ពាក្យ​ថា ចូល គឺ​ការបាន ការបាន​ចំពោះ ការ​ដល់ ការ​ដល់​ព្រម ការ​ពាល់ត្រូវ ការ​ធ្វើឲ្យ​ជាក់ច្បាស់ ការ​បំពេញ​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន។
 [៤៥០] ត្រង់​ពាក្យ​ថា សម្រេច​ឥរិយាបថ គឺ​សម្រេច។បេ។ នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រេច​ឥរិយាបថ។
 [៤៥១] ត្រង់​ពាក្យ​ថា ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង គឺ​ភិក្ខុ​ជា​អ្នក​កន្លង ប្រព្រឹត្ត​កន្លង ឈាន​កន្លង នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង។
 [៤៥២] ត្រង់​ពាក្យ​ថា នេវ​សញ្ញី​នា​សញ្ញី គឺ​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​នោះ​ឯង​ដោយ​ល្អិត ចំរើន​នូវ​សមាបត្តិ​មាន​សង្ខារ​សល់​នៅ ព្រោះហេតុនោះ ទើប​ពោល​ថា នេវ​សញ្ញី​នា​សញ្ញី។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637648168963497524
ទៅកាន់ទំព័រ៖