ព្រះត្រៃបិដក ភាគ ៨១
ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏វិសេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៥៨] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៥៩] បណ្តាឈានទាំងនោះ តតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន មានបឋវីកសិណ (ជាអារម្មណ៍) ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៦០] បណ្តាឈានទាំងនោះ ចតុត្ថជ្ឈាន តើដូចម្តេច។
ID: 637648169724122505
ទៅកាន់ទំព័រ៖