ព្រះត្រៃបិដក ភាគ ៨១

 [៤៦៦] ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​អរូបភព កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះ​លះបង់​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ហើយ​សម្រាក​នៅក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ២ គឺ ឧបេក្ខា ចិ​ត្តេ​កគ្គ​តា​ក៏​កើតមាន នេះ​ហៅថា ចតុត្ថជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៦៧] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
 [៤៦៨] បណ្តា​ឈាន​ទាំងនោះ បឋមជ្ឈាន តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កម្ម​ក្កិ​លេស) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា បឋមជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 637648170586466254
ទៅកាន់ទំព័រ៖