ព្រះត្រៃបិដក ភាគ ៨១
[៤៦៩] បណ្តាឈានទាំងនោះ ទុតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៣ គឺ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ទុតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៧០] បណ្តាឈានទាំងនោះ តតិយជ្ឈាន តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា តតិយជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៧១] បណ្តាឈានទាំងនោះ ចតុត្ថជ្ឈាន តើដូចម្តេច។
ID: 637648170945998258
ទៅកាន់ទំព័រ៖