ព្រះត្រៃបិដក ភាគ ៨១
ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ព្រោះលះសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៧២] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ហើយសម្រាកនៅ ក្នុងសម័យនោះ ឈានមានអង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បឋមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៧៣] ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ (នូវកម្មក្កិលេស) ដើម្បីលះទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ (លុះស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ)
ID: 637648171242872950
ទៅកាន់ទំព័រ៖