ព្រះត្រៃបិដក ភាគ ៨១

ចូលកាន់​ទុតិយជ្ឈាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន​បីតិ និង​សុខ​កើត​ក្នុង​វិវេក ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៤ គឺ វិចារៈ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា ទុតិយជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៧៤] ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កម្ម​ក្កិ​លេស) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ព្រោះ​រម្ងាប់​វិត្ត​កៈ និង​វិចារៈ។បេ។ ចូលកាន់​តតិយជ្ឈាន ជា​ទុក្ខា​បដិ​បទាទន្ធា​ភិ​ញ្ញា ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៣ គឺ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា តតិយជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៧៥] ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​លោកុត្តរ​ជ្ឈាន ជា​និយ្យានិកធម៌ ជា​គ្រឿង​ដល់​នូវ​ការ​មិន​សន្សំ (នូវ​កម្ម​ក្កិ​លេស) ដើម្បី​លះ​ទិដ្ឋិ​ទាំងឡាយ ដើម្បី​ដល់​នូវ​បឋមភូមិ ព្រោះ​នឿយណាយ​ចាក​បីតិ​ផង។បេ។
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637648171529435212
ទៅកាន់ទំព័រ៖