ព្រះត្រៃបិដក ភាគ ៨១

 [៥] បណ្តា​បច្ច​យា​ការ​ទាំងនោះ នាមរូប​កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ តើ​ដូចម្តេច។ នាម​ក៏​មាន រូប​ក៏​មាន។ បណ្តា​នាម និង​រូប​នោះ នាម តើ​ដូចម្តេច។ វេទនា សញ្ញា ចេតនា ផស្សៈ មនសិ​កា​រៈ នេះ​ហៅថា នាម។ បណ្តា​នាម និង​រូប​នោះ រូប តើ​ដូចម្តេច។ មហាភូតរូប ៤ និង​រូប​ដែល​អាស្រ័យ​មហាភូត​ទាំង ៤ នេះ​ហៅថា​រូប។ នាម​នេះ​ផង រូប​នេះ​ផង នេះ​ហៅថា នាម និង​រូប កើតមាន ព្រោះ​វិញ្ញាណ​ជា​បច្ច័យ ដោយ​ប្រការ​ដូច្នេះ។
 [៦] បណ្តា​បច្ច​យា​ការ​ទាំងនោះ សឡាយ​តនៈ​កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ តើ​ដូចម្តេច។ ចក្ខា​យតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ មនាយតនៈ នេះ​ហៅថា សឡាយ​តនៈ​កើតមាន ព្រោះ​នាម និង​រូប​ជា​បច្ច័យ។
 [៧] បណ្តា​បច្ច​យា​ការ​ទាំងនោះ ផស្សៈ​កើតមាន ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ តើ​ដូចម្តេច។ ចក្ខុ​សម្ផ័​ស្ស សោ​តសម្ផ័​ស្ស ឃាន​សម្ផ័​ស្ស ជិវ្ហា​សម្ផ័​ស្ស កា​យស​ម្ផ័ស្ស មនោ​សម្ផ័​ស្ស នេះ​ហៅថា​ផស្សៈ កើតមាន ព្រោះ​សឡាយ​តនៈ ជា​បច្ច័យ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637647378042859012
ទៅកាន់ទំព័រ៖