ព្រះត្រៃបិដក ភាគ ៨១
ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ចប់ បច្ចយចតុក្កៈ។
[៥៧] ក្នុងសម័យនោះ សង្ខារមានអវិជ្ជាជាហេតុ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណមានសង្ខារជាហេតុ កើតមាន ព្រោះសង្ខារជាបច្ច័យ នាមមានវិញ្ញាណជាហេតុ កើតមាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈទី ៦ មាននាមជាហេតុ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈមានអាយតនៈទី ៦ ជាហេតុ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនាមានផស្សៈជាហេតុ កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាមានវេទនាជាហេតុ កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានមានតណ្ហាជាហេតុ កើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
[៥៨] បណ្តាបច្ចយាការទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនឃើញ។បេ។ គន្លឹះគឺអវិជ្ជា មោហៈ ជាអកុសលមូលណា នេះហៅថា អវិជ្ជា។ បណ្តាបច្ចយាការទាំងនោះ សង្ខារ មានអវិជ្ជាជាហេតុ កើតមានព្រោះអវិជ្ជាជាបច្ច័យ តើដូចម្តេច។
ID: 637647386105515858
ទៅកាន់ទំព័រ៖