ព្រះត្រៃបិដក ភាគ ៨១

ក៏​កើតមាន។បេ។ អវិ​ក្ខេ​បៈ (ការ​មិន​រាយមាយ) ក៏​កើតមាន ធម៌​ទាំងនេះ ឈ្មោះថា ជាកុសល ភិក្ខុ​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ជា​វិបាក មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ព្រោះ​ភាព​នៃ​កម្ម​ជា​រូបាវចរ​កុសល​នោះ​ឯង ដែល​លោក​ធ្វើ​ហើយ សន្សំ​ហើយ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា បឋមជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៧៩] បណ្តា​ឈាន​ទាំងនោះ ទុតិយជ្ឈាន តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ផស្សៈ​ក៏​កើតមាន។បេ។ អវិ​ក្ខេ​បៈ​ក៏​កើតមាន ធម៌​ទាំងនេះ​ឈ្មោះថា ជាកុសល ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ ចូលកាន់​បញ្ច​មជ្ឈា​ន ជា​វិបាក ព្រោះ​ភាព​នៃ​កម្ម​ជា​រូបា​វរ​កុសល​នោះ​ឯង ដែល​លោក​ធ្វើ​ហើយ សន្សំ​ហើយ មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ២ គឺ
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637648172201622457
ទៅកាន់ទំព័រ៖