ព្រះត្រៃបិដក ភាគ ៨១
ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា បញ្ចមជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។បេ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងអរូបភព កន្លងអាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការទាំងពួង ព្រោះលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ហើយសម្រាកនៅ ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ អវិក្ខេបៈក៏កើតមាន ធម៌ទាំងនេះ ឈ្មោះថា ជាកុសល កន្លងអាកិញ្ចញ្ញាយតនៈ ដែលច្រឡំដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ដោយប្រការទាំងពួង ព្រោះលះសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ជាវិបាក ព្រោះភាពនៃកម្មជាអរូបាវចរកុសលនោះឯង ដែលលោកធ្វើហើយ សន្សំហើយ ក្នុងសម័យនោះ ឈានមានអង្គ ២ គឺ ឧបេក្ខា ចិត្តេកគ្គតា ក៏កើតមាន នេះហៅថា ចតុត្ថជ្ឈាន ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយឈាន។
[៤៨០] ឈាន ៤ គឺ បឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១។
ID: 637648172522716959
ទៅកាន់ទំព័រ៖