ព្រះត្រៃបិដក ភាគ ៨១

ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ៥ គឺ វិតក្កៈ វិចារៈ បីតិ សុខ ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា បឋមជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។
 [៤៨៥] បណ្តា​ឈាន​ទាំងនោះ ទុតិយជ្ឈាន តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​រូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បញ្ច​មជ្ឈា​ន មាន​បឋវីកសិណ (ជា​អារម្មណ៍) ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន​អង្គ ២ គឺ ឧបេក្ខា ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា បញ្ច​មជ្ឈា​ន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។បេ។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​អរូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​កុសល មិនមែន​អកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដែល​ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ដោយ​ប្រការ​ទាំងពួង ព្រោះ​លះ​សុខ​ផង។បេ។
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 637648173394278837
ទៅកាន់ទំព័រ៖