ព្រះត្រៃបិដក ភាគ ៨១

ចូលកាន់​ចតុត្ថជ្ឈាន ហើយ​សម្រាក​នៅ ក្នុង​សម័យ​នោះ ឈាន​មាន អង្គ ២ គឺ ឧបេក្ខា ចិ​ត្តេ​កគ្គ​តា ក៏​កើតមាន នេះ​ហៅថា ចតុត្ថជ្ឈាន ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឈាន។

ចប់ អភិធម្ម​ភា​ជនីយ។


 [៤៨៦] ឈាន ៤ គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ហើយ​ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ និង​វិចារៈ មាន​បីតិ​និ​សុខ​កើត​ក្នុង​វិវេក ភិក្ខុ​ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ​ហើយ ក៏​ចូលកាន់​ទុតិយជ្ឈាន ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន ប្រកបដោយ​សេចក្តី​ជ្រះថ្លា គឺ​សទ្ធា មាន​ភាពជា​ចិត្ត​ខ្ពស់​ឯក មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មានតែ​បីតិ និង​សុខ ដែល​កើត​ក្នុង​សមាធិ គឺ​បឋមជ្ឈាន ព្រោះ​នឿយណាយ​ចាក​បីតិ​ផង ប្រកបដោយ​ឧបេក្ខា​ផង មានសតិ និង​សម្បជញ្ញៈ​ផង ទទួល​សុខ​ដោយ​នាមកាយ​ផង ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​នូវ​បុគ្គល​ដែល​ព្រមព្រៀង ដោយ​តតិយជ្ឈាន​នោះ​ថា បុគ្គល​ប្រកបដោយ​ឧបេក្ខា មានស្មារតី មានធម៌​ជា​គ្រឿង​នៅជា​សុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា ក៏​ចូលកាន់​តតិយជ្ឈាន​នោះ ព្រោះ​លះ​សុខ​ផង ព្រោះ​លះ​ទុក្ខ​ផង
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 637648173701310572
ទៅកាន់ទំព័រ៖