ព្រះត្រៃបិដក ភាគ ៨១
ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ ច្រឡំដោយសុខ វៀរលែងតែសុខដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែងតែឧបេក្ខាដែលកើតក្នុងឈាននុ៎ះចេញ។ ឈានដែលមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា ដល់នូវការសន្សំ (នូវកម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន ដល់នូវសភាពធំក៏មាន មិនមានប្រមាណក៏មាន។ ឈាន ៣ មិនគួរពោលថា មានអារម្មណ៍តូចផង ថាមានអារម្មណ៍ដល់នូវសភាពធំផងឡើយ មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគួរពោលថា មានអារម្មណ៍មិនមានប្រមាណក៏មាន ឈានទី ៤ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍មិនមានប្រមាណក៏មាន មិនគួរពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវភាពធំផង ថាមានអារម្មណ៍មិនមានប្រមាណផងក៏មាន។ ឈានជាកណ្តាលក៏មាន ឧត្តមក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន
ID: 637648174244122587
ទៅកាន់ទំព័រ៖