ព្រះត្រៃបិដក ភាគ ៨១

 [៤៨៨] ពួក​ឈាន​មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ប្រកបដោយ​ហេតុ​មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ មិន​គួរ​ពោល​ថា ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ឡើយ គ្រាន់តែ​ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ គឺ​មិនមែន​ហេតុ គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ។ ពួក​ឈាន​ប្រកបដោយ​បច្ច័យ ត្រូវ​បច្ច័យ​តាក់តែង មិន​ប្រកបដោយ​ការ​ឃើញ មិន​ប្រកបដោយ​ការ​ប៉ះពាល់ ឥត​រូប ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន ដែល​បុគ្គល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ ដែល​បុគ្គល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន។ ពួក​ឈាន​មិនមែន​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ ទាំង​ប្រាសចាក​អាសវៈ តែ​មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន គ្រាន់តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គួរ​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក៏​មាន មិន​គួរ​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង​ក៏​មាន ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន។ ពួក​ឈាន​មិនមែន​សំយោជនៈ។បេ។
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 637648174750685004
ទៅកាន់ទំព័រ៖