ព្រះត្រៃបិដក ភាគ ៨១
មិនមែនគន្ថៈ។បេ។ មិនមែនឱឃៈ។បេ។ មិនមែនយោគៈ។បេ។ មិនមែននីវរណៈ។បេ។ មិនមែនបរាមាសៈ។បេ។ ពួកឈានប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ មិនមែនចិត្ត ជាចេតសិក ប្រកបដោយចិត្ត ច្រឡំដោយចិត្ត តាំងឡើងអំពីចិត្ត កើតជាមួយនឹងចិត្ត ប្រព្រឹត្តទៅតាមនូវចិត្ត ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ច្រឡំ ទាំងប្រព្រឹត្តទៅតាមចិត្ត ជាខាងក្រៅ មិនមែនឧបាទា មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន។ ពួកឈានមិនមែនឧបាទាន។បេ។ មិនមែនកិលេស។បេ។
[៤៨៩] ពួកឈានមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ។ ឈានទី ១ ប្រកបដោយវិតក្កៈ វៀរលែងតែវិតក្កៈ ដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិតក្កៈទេ។ ឈានទី ១ ប្រកបដោយវិចារៈ វៀរលែងតែវិចារៈដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនមានវិចារៈទេ។ ឈាន ២ ប្រកបដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិនមានបីតិទេ។ ឈាន ២ ច្រឡំដោយបីតិ វៀរលែងតែបីតិដែលកើតក្នុងឈាននុ៎ះចេញ ឈាន ២ មិនច្រឡំដោយបីតិទេ។
ID: 637648175109747596
ទៅកាន់ទំព័រ៖