ព្រះត្រៃបិដក ភាគ ៨១
ឈាន ៣ ច្រឡំដោយសុខ វៀរលែងតែសុខដែលកើតក្នុងឈាននុ៎ះចេញ ឈានទី ៤ មិនច្រឡំដោយសុខទេ។ ឈានទី ៤ ច្រឡំដោយឧបេក្ខា វៀរលែងតែឧបេក្ខាដែលកើតក្នុងឈាននុ៎ះចេញ ឈាន ៣ មិនច្រឡំដោយឧបេក្ខាទេ។ ពួកឈានមិនមែនជាកាមាវចរ តែជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ឈាន ៣ មិនមែនអរូបាវចរ ឈានទី ៤ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ពួកឈានជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន ជានិយតៈក៏មាន ជាអនិយតៈក៏មាន ជាសឧត្តរៈក៏មាន ជាអនុត្តរៈ ជាអរណៈក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ឈានវិភង្គ។
ID: 637648175373341284
ទៅកាន់ទំព័រ៖