ព្រះត្រៃបិដក ភាគ ៨១
            
        
        
            
            
                
                អប្បមញ្ញាវិភង្គ
 [៤៩០] អប្បមញ្ញា ៤ យ៉ាង។ គឺភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ហើយសម្រាកនៅ ១។ ភិក្ខុមានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ហើយសម្រាកនៅ ១។ ភិក្ខុមានចិត្តប្រកបដោយមុទិតា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹងគឺទិសតូច
            
 
            
         
        
            
                ID: 637648175648497607 
                
            
            
                ទៅកាន់ទំព័រ៖