ព្រះត្រៃបិដក ភាគ ៨១

មានចិត្ត​ប្រកបដោយ​មុទិតា​ដ៏​ធំ​ទូលាយ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង ហើយ​សម្រាក​នៅ ១។ ភិក្ខុ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា ផ្សាយ​ទៅកាន់​ទិស១ ផ្សាយ​ទៅកាន់​ទិសទី២ ទិសទី៣ ទិសទី៤ ក៏​ដូចគ្នា ផ្សាយ​ទៅកាន់​ទិស​ខាងលើ ទិស​ខាងក្រោម ទិស​ទទឹង​គឺ​ទិសតូច មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ដ៏​ធំ​ទូលាយ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់ ក្នុង​ទី​ទាំងពួង ហើយ​សម្រាក​នៅ ១។
 [៤៩១] ចុះ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​មេត្តា ផ្សាយ​ទៅកាន់​ទិស ១ តើ​ដូចម្តេច។ បុគ្គល​ឃើញ​បុគ្គល​ម្នាក់ ជាទីស្រឡាញ់ ជាទី​ពេញចិត្ត គប្បី​ផ្សាយ​មេត្តា​យ៉ាងណា ភិក្ខុ​រមែង​ផ្សាយ​មេត្តា ចំពោះ​ពួក​សត្វ​ទាំងពួង ក៏​យ៉ាងនោះ​ឯង។
 [៤៩២] បណ្តា​អប្ប​មញ្ញា​ទាំងនោះ មេត្តា តើ​ដូចម្តេច។ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ (ការ​រួច​ស្រឡះ​ចាក​ព្យាបាទ​ដោយអំណាច​ចិត្ត) ណា ចំពោះ​ពួក​សត្វ នេះ​ហៅថា មេត្តា។ បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637648175903028780
ទៅកាន់ទំព័រ៖