ព្រះត្រៃបិដក ភាគ ៨១

មិន​មាន​សល់ ឥត​សេសសល់។ ពាក្យ​ថា មានចិត្ត​ប្រកបដោយ​មេត្តា សេចក្តី​ថា បណ្តា​អប្ប​មញ្ញា​ទាំងនោះ មេត្តា តើ​ដូចម្តេច។ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា ចំពោះ​ពួក​សត្វ នេះ​ហៅថា មេត្តា។ បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដែល​កើតអំពី​វិញ្ញាណ​នោះ​ណា នេះ​ហៅថា ចិត្ត។ ចិត្ត​នេះ ជា​ធម្មជាត​ទៅជាមួយ​គ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រមដោយ​មេត្តា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មានចិត្ត​ប្រកបដោយ​មេត្តា។ ពាក្យ​ថា ទូលាយ គឺ​គុណជាត​ណា​ដ៏​ទូលាយ គុណជាត​នោះ ដល់​នូវ​ភាពជា​ធំ គុណជាត​ណា​ដល់​នូវ​ភាពជា​ធំ គុណជាត​នោះ មិន​មាន​ប្រមាណ គុណជាត​ណា​មិន​មាន​ប្រមាណ សភាវៈ​នោះ មិន​មាន​ពៀរ សភាវៈ​ណា​មិន​មាន​ពៀរ សភាវៈ​នោះ មិន​មាន​ព្យាបាទ។ ពាក្យ​ថា ផ្សាយ​គឺ ផ្សាយ​ចិត្ត​ទៅ បញ្ជូន​ចិត្ត​ទៅ។ ពាក្យ​ថា សម្រាក​នៅ គឺ សម្រេច​ឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រាក​នៅ។
 [៤៩៣] ចុះ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​ករុណា ផ្សាយ​ទៅកាន់​ទិស ១ តើ​ដូចម្តេច។ បុគ្គល​ឃើញ​បុគ្គល​ម្នាក់ ជា​អ្នក​ក្រីក្រ ដល់​នូវ​សេចក្តី​លំបាក ហើយ​ផ្សាយ​ករុណា យ៉ាងណា ភិក្ខុ​ផ្សាយ​ករុណា ចំពោះ​ពួក​សត្វ​ទាំងពួង ក៏​យ៉ាងនោះ​ឯង។
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 637648176427091616
ទៅកាន់ទំព័រ៖