ព្រះត្រៃបិដក ភាគ ៨១

 [៤៩៥] ចុះ​ភិក្ខុ​មានចិត្ត​ប្រកបដោយ​មុទិតា ផ្សាយ​ទៅកាន់​ទិស១ តើ​ដូចម្តេច។ បុគ្គល​ឃើញ​បុគ្គល​ម្នាក់ ជាទីស្រឡាញ់ ជាទី​ពេញចិត្ត ហើយ​ជា​អ្នក​រីករាយ យ៉ាងណា ភិក្ខុ​ផ្សាយ​មុទិតា ចំពោះ​ពួក​សត្វ​ទាំងពួង ក៏​យ៉ាងនោះ​ឯង។
 [៤៩៦] បណ្តា​អប្ប​មញ្ញា​ទាំងនោះ មុទិតា តើ​ដូចម្តេច។ ការ​រីករាយ អាការ​រីករាយ ភាព​នៃ​ការ​រីករាយ ការ​ស្រស់ស្រាយ ចេ​តោ​វិមុត្តិ​ណា ចំពោះ​ពួក​សត្វ នេះ​ហៅថា មុទិតា។ បណ្តា​ធម៌​ទាំងនោះ ចិត្ត តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ​ដែល​កើតអំពី​វិញ្ញាណ​ណា នេះ​ហៅថា ចិត្ត។ ចិត្ត​នេះ ជា​ធម្មជាត​ទៅជាមួយ​គ្នា កើតជា​មួយ​គ្នា ច្រឡំ​គ្នា ប្រកប​ព្រមដោយ​មុទិតា​នេះ ព្រោះហេតុនោះ ទើប​ពោល​ថា មានចិត្ត​ប្រកបដោយ​មុទិតា។ ពាក្យ​ថា ទិស១ គឺ​ទិសខាងកើត​ក្តី ទិសខាងលិច​ក្តី ទិសខាងជើង​ក្តី ទិសខាងត្បូង​ក្តី ទិស​ខាងលើ​ក្តី ទិស​ខាងក្រោម​ក្តី ទិស​ទទឹង​ក្តី ទិស​ផ្សេងៗក្តី។ ពាក្យ​ថា ផ្សាយ គឺ​ផ្សាយ​ចិត្ត​ទៅ បញ្ជូន​ចិត្ត​ទៅ។ ពាក្យ​ថា សម្រាក​នៅ គឺ​សម្រេច​ឥរិយាបថ។បេ។ សម្រាន្ត​នៅ ព្រោះហេតុនោះ ទើប​ពោល​ថា សម្រាក​នៅ។ ពាក្យ​ថា ទិសទី២ ក៏​ដូចគ្នា គឺ​ផ្សាយ​ចិត្ត​ទៅកាន់​ទិស១ យ៉ាងណា ផ្សាយ​ចិត្ត​ទៅកាន់​ទិសទី២
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637648177142404391
ទៅកាន់ទំព័រ៖