ព្រះត្រៃបិដក ភាគ ៨១
បណ្តាបច្ចយាការទាំងនោះ វេទនា មានផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ តើដូចម្តេច។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលនូវអារម្មណ៍ ជាទីត្រេកអរជាសុខ កើតអំពីចេតោសម្ផ័ស្សណា នេះហៅថា វេទនាមានផស្សៈជាហេតុ កើតមានព្រោះផស្សៈជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ តណ្ហា មានវេទនាជាហេតុ កើតមានព្រោះវេទនាជាបច្ច័យ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។បេ។ តម្រេកខ្លាំងណានៃចិត្ត នេះហៅថា តណ្ហា មានវេទនាជាហេតុ កើតមានព្រោះវេទនាជាបច្ច័យ។ បណ្តាបច្ចយាការទាំងនោះ ឧបាទានមានតណ្ហាជាហេតុ កើតមានព្រោះតណ្ហាជាបច្ច័យ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់មាំ ការជាប់ចំពាក់ ការស្ទាបអង្អែល ផ្លូវអាក្រក់ ផ្លូវខុស សភាពខុស លទ្ធិដូចជាកំពង់ ការប្រកាន់ ក្នុងការស្វែងរកខុសណា នេះហៅថា ឧបាទាន មានតណ្ហាជាហេតុ កើតមានព្រោះតណ្ហាជាបច្ច័យ។បេ។ ព្រោះហេតុនោះ ទើបលោកពោលថា ហេតុជាទីកើតឡើងនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានដោយអាការយ៉ាងនេះ។
ID: 637647386489109031
ទៅកាន់ទំព័រ៖