ព្រះត្រៃបិដក ភាគ ៨១
ពាក្យថា ទូលាយ គឺគុណជាតណាដ៏ទូលាយ គុណជាតនោះ ដល់នូវភាពជាធំ គុណជាតណា ដល់នូវភាពជាធំ គុណជាតនោះ មិនមានប្រមាណ គុណជាតណា មិនមានប្រមាណ សភាវៈនោះ មិនមានពៀរ សភាវៈណា មិនមានពៀរ សភាវៈនោះ មិនមានព្យាបាទ។ ពាក្យថា ផ្សាយ គឺផ្សាយចិត្តទៅ បញ្ជូនចិត្តទៅ។ ពាក្យថា សម្រាកនៅ គឺសម្រេចឥរិយាបថ។បេ។ សម្រាន្តនៅ ព្រោះហេតុនោះ ទើបពោលថា សម្រាកនៅ។
ចប់ សុត្តន្តភាជនីយ។
[៤៩៩] អប្បមញ្ញា ៤ យ៉ាង គឺ មេត្តា ១ ករុណា ១ មុទិតា ១ ឧបេក្ខា ១។
[៥០០] បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមេត្តា ក្នុងសម័យនោះ ការរាប់អាន អាការរាប់អានភាពនៃការរាប់អាន ការរាប់រក ចេតោវិមុត្តិណា នេះហៅថា មេត្តា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមេត្តា។ បណ្តាអប្បមញ្ញាទាំងនោះ មេត្តា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ
ID: 637648178192091238
ទៅកាន់ទំព័រ៖