ព្រះត្រៃបិដក ភាគ ៨១

ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​រម្ងាប់​នូវ​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។ បណ្តា​អប្ប​មញ្ញា​ទាំងនោះ មេត្តា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​នឿយណាយ​ចាក​បីតិ​ផង។បេ។ ចូលកាន់​តតិយជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ
ថយ | ទំព័រទី ៣២៣ | បន្ទាប់
ID: 637648178403341239
ទៅកាន់ទំព័រ៖