ព្រះត្រៃបិដក ភាគ ៨១

ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ចូលកាន់​ទុតិយជ្ឈាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន​បីតិ និង​សុខ​កើត​ក្នុង​វិវេក ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​រម្ងាប់​នូវ​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​តតិយជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន ការរាប់​រក ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស​ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​នឿយណាយ​ចាក​បីតិ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកបដោយ​មេត្តា ក្នុង​សម័យ​នោះ ការរាប់​អាន អាការ​រាប់អាន ភាព​នៃ​ការរាប់​អាន​ការរាប់​រក ចេ​តោ​វិមុត្ត​ណា នេះ​ហៅថា មេត្តា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មេត្តា។
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 637648178601466587
ទៅកាន់ទំព័រ៖