ព្រះត្រៃបិដក ភាគ ៨១
[៥០១] បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយករុណា ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិណា នេះហៅថា ករុណា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយករុណា។ បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ប្រកបដោយករុណា ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិណា នេះហៅថា ករុណា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយករុណា។ បណ្តាអប្បមញ្ញាទាំងនោះ ករុណា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ប្រកបដោយករុណា ក្នុងសម័យនោះ ការអាណិត អាការអាណិត ភាពនៃការអាណិត ការអាណិតអាសូរ ចេតោវិមុត្តិណា នេះហៅថា ករុណា ធម៌ទាំងឡាយដ៏សេស
ID: 637648178807716259
ទៅកាន់ទំព័រ៖