ព្រះត្រៃបិដក ភាគ ៨១

ក៏​ឈ្មោះថា ប្រកបដោយ​ករុណា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​ករុណា ក្នុង​សម័យ​នោះ ការ​អាណិត អាការ​អាណិត ភាព​នៃ​ការ​អាណិត ការ​អាណិតអាសូរ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា ករុណា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ករុណា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ចូលកាន់​ទុតិយជ្ឈាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មាន​បីតិ និង​សុខ កើត​ក្នុង​វិវេក ប្រកបដោយ​ករុណា ក្នុង​សម័យ​នោះ ការ​អាណិត អាការ​អាណិត ភាព​នៃ​ការ​អាណិត ការ​អាណិតអាសូរ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា ករុណា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ករុណា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​តតិយជ្ឈាន ប្រកបដោយ​ករុណា ក្នុង​សម័យ​នោះ ការ​អាណិត អាការ​អាណិត ភាព​នៃ​ការ​អាណិត ការ​អាណិតអាសូរ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា ករុណា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ករុណា។
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 637648179065528754
ទៅកាន់ទំព័រ៖