ព្រះត្រៃបិដក ភាគ ៨១

ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​នឿយណាយ​ចាក​បីតិ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកបដោយ​ករុណា ក្នុង​សម័យ​នោះ ការ​អាណិត អាការ​អាណិត ភាព​នៃ​ការ​អាណិត ការ​អាណិតអាសូរ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា ករុណា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ករុណា។
 [៥០២] បណ្តា​អប្ប​មញ្ញា​ទាំងនោះ មុទិតា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ប្រកបដោយ​មុទិតា ក្នុង​សម័យ​នោះ ការ​រីករាយ អាការ​រីករាយ ភាព​នៃ​ការ​រីករាយ ការ​ស្រស់ស្រាយ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មុទិតា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មុទិតា។ បណ្តា​អប្ប​មញ្ញា​ទាំងនោះ មុទិតា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន ប្រកបដោយ​មុទិតា ក្នុង​សម័យ​នោះ ការ​រីករាយ អាការ​រីករាយ ភាព​នៃ​ការ​រីករាយ ការ​ស្រស់ស្រាយ
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637648179333653761
ទៅកាន់ទំព័រ៖