ព្រះត្រៃបិដក ភាគ ៨១
ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ បណ្តាអប្បមញ្ញាទាំងនោះ មុទិតា តើដូចម្តេច។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា ប្រកបដោយមុទិតា។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចំរើនមគ្គ ដើម្បីកើតក្នុងរូបភព ចូលកាន់ទុតិយជ្ឈាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រកបដោយមុទិតា ក្នុងសម័យនោះ ការរីករាយ អាការរីករាយ ភាពនៃការរីករាយ ការស្រស់ស្រាយ ចេតោវិមុត្តិណា នេះហៅថា មុទិតា ធម៌ទាំងឡាយដ៏សេស
ID: 637648179546935062
ទៅកាន់ទំព័រ៖