ព្រះត្រៃបិដក ភាគ ៨១

ក៏​ឈ្មោះថា ប្រកបដោយ​មុទិតា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​តតិយជ្ឈាន ប្រកបដោយ​មុទិតា ក្នុង​សម័យ​នោះ ការ​រីករាយ អាការ​រីករាយ ភាព​នៃ​ការ​រីករាយ ការ​ស្រស់ស្រាយ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មុទិតា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មុទិតា។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​នឿយណាយ​ចាក​បីតិ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកបដោយ​មុទិតា ក្នុង​សម័យ​នោះ ការ​រីករាយ អាការ​រីករាយ ភាព​នៃ​ការ​រីករាយ ការ​ស្រស់ស្រាយ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា មុទិតា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​មុទិតា។
 [៥០៣] បណ្តា​អប្ប​មញ្ញា​ទាំងនោះ ឧបេក្ខា តើ​ដូចម្តេច។ ក្នុង​សម័យ​ណា ភិក្ខុ​ក្នុង​សាសនា​នេះ ចំរើន​មគ្គ ដើម្បី​កើត​ក្នុង​រូបភព ព្រោះ​លះបង់​សុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ប្រកបដោយ​ឧបេក្ខា ក្នុង​សម័យ​នោះ ការ​ព្រងើយ អាការ​ព្រងើយ ភាព​នៃ​ការ​ព្រងើយ ការ​តោះតើយ ចេ​តោ​វិមុត្តិ​ណា នេះ​ហៅថា ឧបេក្ខា ធម៌​ទាំងឡាយ​ដ៏​សេស ក៏​ឈ្មោះថា ប្រកបដោយ​ឧបេក្ខា។
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637648179803185009
ទៅកាន់ទំព័រ៖